Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
Note 8 ពិតជាចេញនៅឆ្នាំក្រោយមែន?

Posted on: 01 ឧសភា, 2017 23:23    

ថ្មីៗ​នេះ ក្រុមហ៊ុន Samsung បាន​អះអាង​ អំពី​វត្តមាន​ទូរស័ព្ទ​កូន​កាត់​ថេប្លេត​ Galaxy Note 8 របស់​ខ្លួន​ហើយ ដែល​ក្រុមហ៊ុន​ត្រៀម​ប្រកាស​ចេញ​មុន​ដំណាច់​ឆ្នាំ២០១៧ នេះ​អាច ស្ថិត​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ខែ​សីហា ឬ​កញ្ញា​ខាង​មុខ។ ចំណែក​ទាំង​នេះ គឺ​ជា​រូប​គំរូ (concept) នៃ Galaxy Note 8 របស់ Samsung ដែល​ប្រហាក់ប្រហែល​ទៅ​នឹង Galaxy S8/S8+ ដែរ។

 

 
ព័ត៌មាន​កន្លង​មក​ធ្លាប់​បាន​លើកឡើង​ថា ក្រុមហ៊ុន Samsung អាច​ត្រូវ​បង្ខំ​ចិត្ត ឈប់​ផលិត​ផេប្លេត​ត្រកូល Note ត​ទៀត​ហើយ បន្ទាប់​ពី​មាន​បញ្ហា​ផ្ទុះ​ឆេះ​លើ Note 7 កាលពី​ឆ្នាំ​មុន។ យ៉ាងណា ដំណឹង​នេះ​ត្រូវ​ច្រានចោល​ទាំង​ស្រុង​ហើយ ព្រោះ​ថ្មីៗ​នេះ ទើប​មាន​ការ​អះអាង​ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ​ថា បាន​ត្រៀម​ខ្លួន​សម្ពោធ Note ជំនាន់​ថ្មី គឺ Note 8 នៅ​ចុង​ឆ្នាំ​២០១៧ នេះ​មិន​ខាន។ ហើយ​នៅ​មុន​ពេល​អះអាង​នេះ ប្រធាន​ Samsung លោក DJ Koh ក៏​ធ្លាប់​បាន​លើកឡើង​កាលពី​ខែ​មករា​កន្លង​ទៅ ដែរ​ថា ក្រុមហ៊ុន​អាច​នៅ​បន្ត​ផលិត​ចេញ​ត្រកូល Note ​ដដែល ពោល​គឺ​មិន​បោះបង់​នោះ​ឡើយ ទោះបី​បរាជ័យ​លើ Note 7 ក្ដី។
 
 
 
ខណៈ​មាន​ការ​ទន្ទឹង​ចាំ​វត្តមាន Galaxy Note 8 ក៏​មាន​ការ​ផ្សាយ​ចេញ​នូវ​គំរូ​ផេប្លេត​ជំនាន់​ថ្មី​នេះ អម​ដោយ​រចនាបថ​យ៉ាង​ស្អាត ទាន់សម័យ អាច​ទាក់ទាញ​ចិត្ត​សាធារណជន​‍ឱ្យ​ចាប់អារម្មណ៍​បាន ដោយសារ​តែ​មាន​ការ​ឌីហ្សាញ​ គែម​អេក្រង់​ដ៏​ស្ដើង ស្រដៀង​នឹង Galaxy S8 / S8+ ដែរ។ អ្នក​ឌីហ្សាញ​ផ្នែក​ក្រាហ្វិក Mushin M. Belaal Auckburaully បាន​ចូលរួម​បង្ហាញ​ចេញ​គំរូ Note 8 ដ៏​ស្អាត​នេះ​នៅ​លើ Channel YouTube ​ឈ្មោះ “DBS Designing” ថា​តើ Galaxy Note 8 អាច​នឹង​មាន​រូបរាង​បែប​ណា ខណៈ​មាន​ចចាមអារ៉ាម​ថា នឹង​ត្រូវ​ឌីហ្សាញ​រឹតតែ​ស្អាត​ថែម​មួយ​កម្រិត​ពី​លើ S8 / S8+។
 
 
 
 
តាមរយៈ​​វីដេអូ​នេះ បាន​ណែនាំ Note 8 នឹង​មាន​អេក្រង់​រាប (flat) ជាង Galaxy S8, បំពាក់​កាមេរ៉ា​ភ្លោះ (dual camera) និង​មាន​មុខងារ​ស្កេន​ក្រយៅដៃ​នៅ​ផ្នែក​កណ្ដាល និង​ស្ថិត​ក្រោម​កាមេរ៉ា ខុស​ពី S8 ដែល​ស្ថិត​នៅ​ជាប់ camera lens ពោល​គឺ​នៅ​ស្ដាប់​បន្ទាប់។
 
តាម​គំរូ Note 8 នេះ បាន​ណែនាំ​ថា ផេប្លេត​ថ្មី​អាច​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៦,៤អ៊ីញ​ប្រភេទ QHD+ , មាន RAM 6GB, មេម៉ូរី​ទំហំ 128GB, មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក, កាមេរ៉ា​មុខ​ប្រភេទ dual-camera ទំហំ 13MP និង​ខាង​ក្រោយ​ប្រភេទ dual-camera ​ទំហំ 16MP ហើយ​មាន​កម្លាំង​ថ្ម 4000mAh៕
 
យ៉ាង​ម៉េច​ហើយ ប្រិយមិត្ត​ណា​ខ្លះ រំភើប​ចិត្ត Note 8 តាម​លក្ខណៈ​សម្បត្តិ​រៀបរាប់​ខាង​លើ? តើ​ចង់​ឱ្យ Note 8 ​មាន​បច្ចេកវិទ្យា និង​លក្ខណៈ​សម្បត្តិ​ដូច​ខាង​លើ​អត់ ឬ​ចង់​បាន​លើស​នេះ​ទៀត?
 
ដកស្រង់ចេញពី bizkhmer.com

 

 


ទំព័រ 1 របស់ 1
កំណត់ត្រាសរុប :1