Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
Note8 សម្ពោធ​ថ្ងៃ២៦សីហា

Posted on: 25 មិថុនា, 2017 23:54    
យើង​បាន​ឮ​ចចាមអារ៉ាម​កន្លង​មក​ថា Galaxy Note 8 ​នឹង​ត្រូវ​សម្ពោធ​ចេញ​ផ្លូវការ​អំឡុង​ខែ​សីហា​ខាង​មុខ ហើយ​ពេល​នេះ មាន​ព័ត៌មាន​លំអិត​អំពូល​ផេប្លេត​ថ្មី​នេះ អះអាង​ថា វា​ជា​កាលបរិច្ឆេទ​អាច​ទៅ​រួច សម្រាប់​ព្រឹត្តិការណ៍​ប្រកាស​សមិទ្ធផល​ថ្មី​របស់ Samsung។
 
យោងតាម​របាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​ថា Samsung នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ២០១៧ នេះ ដែល​នឹង​ជា​ពេលវេលា Galaxy Note 8 ​បង្ហាញ​រូបរាង​ជា​ផ្លូវការ។ យ៉ាងណា កាលបរិច្ឆេទ​នេះ ពុំ​ទាន់​មាន​ការ​អះអាង​ពី Samsung នៅ​ឡើយ។
 
 
 
Note 8 របស់ Samsung ​នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​​ថ្ងៃ​ទី២៦ សីហា ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ញូវយ៉ក​ ភ្ជាប់ RAM 6GB ក្រង់ Quad HD
ផ្សាយចេញ ៖ 20-Jun-2017 5:29 pm
 
ចែករំលែកតាមរយៈ ៖     
យើង​បាន​ឮ​ចចាមអារ៉ាម​កន្លង​មក​ថា Galaxy Note 8 ​នឹង​ត្រូវ​សម្ពោធ​ចេញ​ផ្លូវការ​អំឡុង​ខែ​សីហា​ខាង​មុខ ហើយ​ពេល​នេះ មាន​ព័ត៌មាន​លំអិត​អំពូល​ផេប្លេត​ថ្មី​នេះ អះអាង​ថា វា​ជា​កាលបរិច្ឆេទ​អាច​ទៅ​រួច សម្រាប់​ព្រឹត្តិការណ៍​ប្រកាស​សមិទ្ធផល​ថ្មី​របស់ Samsung។
 
យោងតាម​របាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​ថា Samsung នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ២០១៧ នេះ ដែល​នឹង​ជា​ពេលវេលា Galaxy Note 8 ​បង្ហាញ​រូបរាង​ជា​ផ្លូវការ។ យ៉ាងណា កាលបរិច្ឆេទ​នេះ ពុំ​ទាន់​មាន​ការ​អះអាង​ពី Samsung នៅ​ឡើយ។
 
 
 
ព័ត៌មាន​នេះ មាន​ប្រភព​ចេញ​ពី​របាយការណ៍​មួយ​នៅ​លើ​គេហទំព័រ​កូរ៉េ​ខាង​ត្បូង Naver ​ដែល​ទទួល​បាន​ដំណឹង​អំពី​កាលបរិច្ឆេទ ដែល Galaxy Note 8 នឹង​បង្ហាញ​វត្តមាន​ជា​សាកល។ ចចាមអារ៉ាម​មុនៗ​លើកឡើង​ថា Samsung ​មាន​គម្រោង​បញ្ចេញ Galaxy Note 8 ​ឱ្យ​បាន​មុន Apple ចេញ iPhone 8។ ក្រុមហ៊ុន Apple ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ចេញ iPhone ​ជំនាន់​ថ្មី នៅ​អំឡុង​ខែ​កញ្ញា។
 
ប្រសិន​ខែ​សីហា​ ថ្ងៃ​ទី២៦ ខាង​មុខ ជា​កាលបរិច្ឆេទ​ពិតប្រាកដ​មែន​នៃ​ការ​សម្ពោធ Note 8 ​ដូច្នេះ ផេប្លេត​នេះ អាច​ត្រូវ​ដាក់​លក់​នៅ​ចុង​ខែ​សីហា​តែម្ដង ឬ​យ៉ាង​យូរ​នៅ​ដើម​ខែ​កញ្ញា។ Note 8 ​អាច​មាន​អេក្រង់​ទំហំ ៦,៣អ៊ីញ ​ប្រភេទ Quad HD កម្រិត resolution 2560x1440px ​និង​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 836 ដែល​ជា​ឈីប​ជំនាន់​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Qualcomm។ កូន​ថេប្លេត​កាត់​ស្មាតហ្វូន​នេះ ថែមទាំង​មាន​ចចាមអារ៉ាម​ថា អាច​មាន RAM ទំហំ 6GB ​អម​ដោយ​មេម៉ូរី​ម៉ាស៊ីន 256GB។ គេ​រំពឹង​ទៀត​ថា Note 8 ​នឹង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ dual rear camera ដែល​កាមេរ៉ា​នីមួយៗ អាច​មាន​ទំហំ 13MP ដូច​គ្នា៕

ប្រភព bizkhmer.com



ទំព័រ 1 របស់ 1
កំណត់ត្រាសរុប :1