Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
លក្ខណៈ​សម្បត្តិ​​ Galaxy Note 8

Posted on: 04 កក្កដា, 2017 12:14    
យើង​បាន​ឮ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំវិញ​ព័ត៌មាន​របស់ Galaxy Note 8 ហើយ​លក្ខណៈ សម្បត្តិ​ទើប​ត្រូវ​ចុះផ្សាយ​ដោយ​គេហទំព័រ The Android Soul ថ្ងៃ​នេះ ទំនង​អាច​ជា​លក្ខណៈ​សម្បត្តិ​លំអិត អាច​ទៅ​រួច​នៅ​លើ​ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ជំនាន់​ថ្មី​នេះ។
 
យោងតាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា Galaxy Note 8 ​នឹង​ត្រូវ​ផលិត​ឡើង ភ្ជាប់​ជាមួយ​អេក្រង់​ទំហំ ៦,៣អ៊ីញ​ប្រភេទ Super AMOLED ​កម្រិត 2K resolution ​ហើយ​នឹង​ប្រើ​បន្ទះ​ឈីប​ពីរ​ជម្រើស​ផ្សេង​គ្នា តម្រូវ​តាម​ទីផ្សារ​ក៏​ខុស​គ្នា។ អង្គ​ប្រតិបត្តិ​មួយ​ក្នុង​ចំណោម​ទាំង​ពីរ នៃ Galaxy Note 8 ​នឹង​ជា​ឈីប Qualcomm Snapdragon 835 ​រីឯ​មួយ​ទៀត​គឺ​ឈីប Exynos 8995 ​របស់ Samsung ផ្ទាល់។ ទាំង​ពីរ​ម៉ូដែល​នឹង​មាន​ទំហំ RAM 6GB ដូច​គ្នា។
 
ក្នុង​របាយការណ៍​ដដែល​នេះ ថែមទាំង​បង្ហាញ​ចេញ​អំពី​លក្ខណៈ​សម្បត្តិ ជុំវិញ​កាមេរ៉ា​របស់ Note 8 ផង​ដែរ ដែល​វា នឹង​បំពាក់​ប្រភេទ​កាមេរ៉ា​ភ្លោះ (dual-camera) ដែល​ទាំង​ពីរ​គ្រាប់​សុទ្ធតែ​មាន​ទំហំ 12MP ​ដូច​គ្នា ហើយ​ក៏​មាន​មុខងារ OIS ផង​ដែរ។ Samsung ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​ណែនាំ​មុខងារ​ពិសេស​នៃ​ប៊ិច S Pen ដែល​ភ្ជាប់​មក​ជាមួយ Note 8 ​ស្រាប់ ហើយ​មាន​កម្លាំង​ថ្ម 3300mAh។ ចំណែក​ជម្រើស​ពណ៌ Note 8 ​អាច​មាន​ដូច​ជា ពណ៌​មាស ពណ៌​ខ្មៅ និង​ពណ៌​ខៀវ។
 
 
ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹង​ថា អាច​នឹង​សម្ពោធ​ចេញ Galaxy Note 8 ​មុន iPhone 8 របស់ Apple។ Apple ទំនង​នឹង​សម្ពោធ iPhone 8 នៅ​អំឡុង​ខែ​កញ្ញា ខណៈ Samsung វិញ​អាច​ប្រកាស​ចេញ Note 8 ​នៅ​អំឡុង​ខែ​សីហា។
 
យោងតាម​ប្រភព​ព័ត៌មាន venturebeat ថ្មីៗ​នេះ ឱ្យ​ដឹង​ដែរ​ថា Galaxy Note 8 ​នឹង​ជា​កំពូល​ទូរស័ព្ទ​តម្លៃ​ខ្ពស់​ជាង​គេ​របស់ Samsung គឺ​អាច​នឹង​មាន​លក់​ចាប់ពី​តម្លៃ ៩៩៩អឺរ៉ូ ឬ​ប្រែល ១១១៧ដុល្លារ ​សម្រាប់​ម៉ូដែល unlocked។ តម្លៃ Galaxy S8 និង S8+ មាន​លក់​ចាប់ពី ​៧៩៩​អឺរ៉ូ ($894) និង ៨៩៩អឺរ៉ូ ($1006) ដែល​ជា​តម្លៃ​មួយ​អាច​ពិចារណា។
 
ដកស្រង់ពី bizkhmer.com

 



ទំព័រ 1 របស់ 1
កំណត់ត្រាសរុប :1