Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
Google Pixel 2​​នឹងចេញនៅថ្ងៃទី​៤តុលា

Posted on: 19 កញ្ញា, 2017 15:42    
​ដូច​មាន​ការ​ចេញ​កំពូល​ស្មាតហ្វូន​ថ្មីៗ​ជាច្រើន​ស៊េរី​បន្តបន្ទាប់ ដូច​ជា iPhone ថ្មី, Galaxy Note 8, V30 របស់ LG ក៏​ដូច​ជា​ទូរស័ព្ទ​ទំនើប Essential របស់​លោក Andy Rubin ​ចំណែក​ពេលនេះ មាន​សេចក្ដី​រាយការណ៍​អំពី​កំពូល​ស្មាតហ្វូន Android ​ថ្មី​របស់ Google ​វិញ​ម្ដង នោះ​គឺ Pixel 2។ យោងតាម​ផ្ទាំង​ប៉ាណូ​ថ្មី​មួយ​ដែល​លើក​បង្ហាញ​នៅ​ក្រុង Boston ​ហាក់​បង្ហាញ​យ៉ាង​ច្បាស់​អំពី​វត្តមាន Pixel 2 របស់ Google នឹង​ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ចេញ​នៅ​ខែ​ក្រោយ​នេះ​ហើយ។
 
 
​គណនី Evan Blass បាន​លើកឡើង​ថា កំពូល​ទូរស័ព្ទ Pixel ជំនាន់​ទី២ អាច​នឹង​ត្រូវ​វែកមុខ​នៅ​ថ្ងៃ៤ តុលា​ខាង​មុខ។ នៅ​លើ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នោះ គេ​មិន​បាន​ឃើញ​ការ​រៀបរាប់​លំអិត​ជុំវិញ​ស្មាតហ្វូន Pixel ជំនាន់​ថ្មី​នេះ​ឡើយ ក្រៅតែ​ពី​មាន​ឃ្លា​អក្សរ​សរសេរ​ “Ask more of your phone” ជាមួយ​ការ​បញ្ជាក់​ថ្ងៃ​ខែ គឺ​ថ្ងៃ ៤ តុលា និង​មាន​ស្លាក​សញ្ញា Google ជា​សម្គាល់។ ម្ល៉ោះ​ហើយ​គេ​ជឿ​ថា នេះ​ប្រាកដ​ជា​ការ​បង្ហើប​របស់​ក្រុមហ៊ុន អំពី​វត្តមាន​កំពូល​ស្មាតហ្វូន Pixel 2 ​នឹង​ចេញ​នៅ​ដើម​ខែ​តុលា​ក្រោយ​នេះ។
 
 
 
កាលពី​ខែ​មុន គណៈកម្មការ​សហព័ន្ធ​ទំនាក់ទំនង FCC បាន​អះអាង​ថា ម៉ូដែល Pixel 2 អេក្រង់​តូច កំពុង​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន HTC ​ដែល​វា​នឹង​មាន​រចនាបថ​ស្រដៀង​គ្នា​ជាមួយ​ស្មាតហ្វូន HTC U11។ ចំណែក​ម៉ូដែល Pixel 2 XL អាច​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន LG ដែល​ត្រូវ​គេ​រំពឹង​ថា អាច​ផលិត​ឡើង​ផ្អែក​តាម​ម៉ូដែល V30 របស់ LG។
 
 
 
 
Pixel 2 អាច​នឹង​ជា​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​បន្ទះ​ឈីប​ជំនាន់​ថ្មី​មិន​ទាន់​ប្រកាស​របស់ Qualcomm គឺ Snapdragon 836 ​ប៉ុន្តែ FCC ​បែរ​ជា​អះអាង​វា វា​នឹង​មាន​ប្រព័ន្ធ​ឈីប SoC ដូច​ទៅ​នឹង​ស្មាតហ្វូន​ទំនើប​ផ្សេងៗ គឺ Snapdragon 835។ គណនី Blass បាន​អះអាង​ដែរ​ថា Google ធ្លាប់​មាន​គម្រោង​បំពាក់​ឈីប 836 ​ប៉ុន្តែ​ក្រុមហ៊ុន Qualcomm បាន​ពន្យារពេល​ចង្វាក់​ផលិតកម្ម​ឈីប​នេះ ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ។ អ្វី​ដែល​គេ​ដឹង​បន្ថែម​ទៀត​អំពី Pixel 2 ​គឺ​វា​នឹង​ប្រើ​ប្រព័ន្ធ Android 8.0.1 Oreo ជាមួយ​ការ​បិទ​ផ្ចិត​សុវត្ថិភាព​​ប្រចាំ​ខែ​សីហា។ Google ទើប​បាន​បង្ហោះ​ក្នុង Page ផ្លូវការ​ខ្លួន ហាក់​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី ៤ តុលា មាន​នូវ​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​ថ្មី អាច​ជា Pixel 2 ទាំង​ពីរ​ម៉ូដែល​នេះ​តែម្ដង៕
 
ដកស្រង់ចេញពី bizkhmer.com
 


ទំព័រ 1 របស់ 1
កំណត់ត្រាសរុប :1