Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
Google Pixel 2​​នឹងចេញនៅថ្ងៃទី​៤តុលា
Google Pixel 2​​នឹងចេញនៅថ្ងៃទី​៤តុលា
Posted On 19 កញ្ញា, 2017 15:42, in   Phone  

​ដូច​មាន​ការ​ចេញ​កំពូល​ស្មាតហ្វូន​ថ្មីៗ​ជាច្រើន​ស៊េរី​បន្តបន្ទាប់ ដូច​ជា iPhone ថ្មី, Galaxy Note 8, V30 របស់ LG ក៏​ដូច​ជា​ទូរស័ព្ទ​ទំនើប Essential របស់​លោក Andy Rubin ​ចំណែក​ពេលនេះ មាន​សេចក្ដី​រាយការណ៍​អំពី​កំពូល​ស្មាតហ្វូន Android ​ថ្មី​របស់ Google ​វិញ​ម្ដង នោះ​គឺ Pixel 2។ យោងតាម​ផ្ទាំង​ប៉ាណូ​ថ្មី​មួយ​ដែល​លើក​បង្ហាញ​នៅ​ក្រុង Boston ​ហាក់​បង្ហាញ​យ៉ាង​ច្បាស់​អំពី​វត្តមាន Pixel 2 របស់ Google នឹង​ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ចេញ​នៅ​ខែ​ក្រោយ​នេះ​ហើយ។

មុខងារសំខាន់ទាំង៨របស់Iphone X
មុខងារសំខាន់ទាំង៨របស់Iphone X
Posted On 18 កញ្ញា, 2017 15:27, in   Phone  
​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ក្រុមហ៊ុន Apple ​មាន​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​ប្រចាំ​ឆ្នាំ ដោយ​បាន​ប្រកាស​ចេញ​ទូរស័ព្ទ iPhone ​ស៊េរី​ថ្មី​ម្ដង​ដល់​ទៅ ៣ម៉ូដែល​ដំណាលគ្នា ក្នុង​នោះ​មាន​ទាំង​ iPhone X ​ដែល​ត្រូវ​សម្រិតសម្រាំង​ទំនើប​ជាង​គេ​ផង​ដែរ។ យ៉ាងណា iPhone ដែល​អ្នក​ចង់​បាន​នេះ មិន​ទាន់​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ខែ​វិច្ឆិកា​ប្រហែល ១ជាង ឬ២ខែ​ខាង​មុខ។
​ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ និង​មុខងារ​សំខាន់​បំផុត​ទាំង៨ មាន​នៅ​លើ iPhone X ដែល​អ្នក​កំពុង​ចង់​ដឹង៖
លក្ខណៈ​សម្បត្តិ​​ Galaxy Note 8
លក្ខណៈ​សម្បត្តិ​​ Galaxy Note 8
Posted On 04 កក្កដា, 2017 12:14, in   Phone  

យើង​បាន​ឮ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំវិញ​ព័ត៌មាន​របស់ Galaxy Note 8 ហើយ​លក្ខណៈ សម្បត្តិ​ទើប​ត្រូវ​ចុះផ្សាយ​ដោយ​គេហទំព័រ The Android Soul ថ្ងៃ​នេះ ទំនង​អាច​ជា​លក្ខណៈ​សម្បត្តិ​លំអិត អាច​ទៅ​រួច​នៅ​លើ​ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ជំនាន់​ថ្មី​នេះ។

Note8 សម្ពោធ​ថ្ងៃ២៦សីហា
Note8 សម្ពោធ​ថ្ងៃ២៦សីហា
Posted On 25 មិថុនា, 2017 23:54, in   Phone  
យើង​បាន​ឮ​ចចាមអារ៉ាម​កន្លង​មក​ថា Galaxy Note 8 ​នឹង​ត្រូវ​សម្ពោធ​ចេញ​ផ្លូវការ​អំឡុង​ខែ​សីហា​ខាង​មុខ ហើយ​ពេល​នេះ មាន​ព័ត៌មាន​លំអិត​អំពូល​ផេប្លេត​ថ្មី​នេះ អះអាង​ថា វា​ជា​កាលបរិច្ឆេទ​អាច​ទៅ​រួច សម្រាប់​ព្រឹត្តិការណ៍​ប្រកាស​សមិទ្ធផល​ថ្មី​របស់ Samsung។
 
យោងតាម​របាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​ថា Samsung នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ២០១៧ នេះ ដែល​នឹង​ជា​ពេលវេលា Galaxy Note 8 ​បង្ហាញ​រូបរាង​ជា​ផ្លូវការ។ យ៉ាងណា កាលបរិច្ឆេទ​នេះ ពុំ​ទាន់​មាន​ការ​អះអាង​ពី Samsung នៅ​ឡើយ។
Note 8 ពិតជាចេញនៅឆ្នាំក្រោយមែន?
Note 8 ពិតជាចេញនៅឆ្នាំក្រោយមែន?
Posted On 01 ឧសភា, 2017 23:23, in   Phone  

ថ្មីៗ​នេះ ក្រុមហ៊ុន Samsung បាន​អះអាង​ អំពី​វត្តមាន​ទូរស័ព្ទ​កូន​កាត់​ថេប្លេត​ Galaxy Note 8 របស់​ខ្លួន​ហើយ ដែល​ក្រុមហ៊ុន​ត្រៀម​ប្រកាស​ចេញ​មុន​ដំណាច់​ឆ្នាំ២០១៧ នេះ​អាច ស្ថិត​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ខែ​សីហា ឬ​កញ្ញា​ខាង​មុខ។ ចំណែក​ទាំង​នេះ គឺ​ជា​រូប​គំរូ (concept) នៃ Galaxy Note 8 របស់ Samsung ដែល​ប្រហាក់ប្រហែល​ទៅ​នឹង Galaxy S8/S8+ ដែរ។

Galaxy S8 ចំណាយ​ថ្លៃ​ដើម​ផលិត​អស់​តែ $300 ទេ
Galaxy S8 ចំណាយ​ថ្លៃ​ដើម​ផលិត​អស់​តែ $300 ទេ
Posted On 25 មេសា, 2017 22:30, in   Phone  

ផ្អែក​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ IHS Markit បាន​ឱ្យ​ដឹង​ថា កំពូល​ស្មាតហ្វូន Galaxy S8 របស់ Samsung ត្រូវ​ក្រុមហ៊ុន​កូរ៉េ​នេះ ​ចំណាយ​ថ្លៃ​ដើម​ផលិត​អស់ ៣០១,៦ដុល្លារ។ ចំពោះ​តម្លៃ​លក់​រាយ​ Galaxy S8 ក្នុង​ប្រទេស​កម្ពុជា ១គ្រឿង​អាច​មាន​តម្លៃ​ប្រហែល ៧៣៩ដុល្លារ ខណៈ S8 Plus តម្លៃ ៨១៩ដុល្លារ។

Galaxy S8 និង iPhone 7 មួយណាខ្លាំងជាង?
Galaxy S8 និង iPhone 7 មួយណាខ្លាំងជាង?
Posted On 09 មេសា, 2017 00:03, in   Phone  
វីដេអូ​មាន​រយៈពេល​ជាង ៧នាទី​ខាង​ក្រោម​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​ធ្វើតេស្ត​លើ​មុខងារ​ធន់​នឹង​ការ​ជ្រាប​ទឹក ក៏​ដូច​ជា​ធន់​នឹង​សីតុណ្ហភាព​កម្រិត​កក នៃ​កំពូល​ស្មាតហ្វូន​ពីរ គឺ Galaxy S8 និង iPhone 7។ វីដេអូ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ដោយ​គណនី EverythingApplePro ​មាន​ការ​ទស្សនា​ជិត ៦០ម៉ឺន។ សូម​ទស្សនា​វីដេអូ​ដូច​តទៅ ចាំ​មើល​ថា ក្រោយ​ពេល​យក​ស្មាតហ្វូន​ខ្លាំង​មិន​ជ្រាប​ទឹក​ទាំង​ពីរ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​ រហូត​ដល់​កក តើ​វា​នៅ​តែ​ដំណើរការ ឬ​មិន​ដំណើរការ៖
 
 
 
Galaxy S8 ​/S8+ ​ចេញជា​ផ្លូវ​ការ​យប់​មិញ
Galaxy S8 ​/S8+ ​ចេញជា​ផ្លូវ​ការ​យប់​មិញ
Posted On 30 មិនា, 2017 23:02, in   Phone  

ក្រុមហ៊ុន Samsung ទើបតែ​សម្ពោធ​ចេញ Galaxy S8 និង S8+ កាលពី​យប់​មិញ (ម៉ោង ១០នៅ​កម្ពុជា) ក្នុង​ព្រឹត្តិការណ៍ Unpack ​នៅ​ទីក្រុង​ញូវយ៉ក។ រូបរាង​ស្មាតហ្វូន​នេះ គឺ​ជា​ចំណុច​លេចធ្លោ​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​ភ្លាមៗ។ ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្នុង ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​បំពាក់​នូវ​មុខងារ និង​បច្ចេកវិទ្យា​ទំនើបៗ សម្រាប់​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១៧ នេះ។

ថ្មីៗនេះ Apple មាន​អ្វី​ថ្មីៗបង្ហាញ?
ថ្មីៗនេះ Apple មាន​អ្វី​ថ្មីៗបង្ហាញ?
Posted On 22 មិនា, 2017 11:10, in   Phone  

ក្រុមហ៊ុន Apple ទើប​បាន​ប្រកាស​ចេញ​ផលិតផល​ថ្មីៗ​ប៉ុន្មាន​មុខ​កាលពី​យប់​មិញ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​ជាង​គេ​នោះ​គឺ iPhone 7 / 7 Plus ពណ៌​ក្រហម​តែម្ដង។ ចុះ​ក្រៅពី iPhone កំណែប្រែ​ថ្មី​នេះ តើ​ Apple បាន​ប្រកាស​ចេញ​អ្វី​ខ្លះ​ទៀត? ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​អំពី​បណ្ដា​ផលិតផល​ថ្មីៗ​ដែល Apple បាន​ប្រកាស​ចេញ៖

iPhone 8 ​អាចមានដល់​ទៅ​ ៣ម៉ូដែល
iPhone 8 ​អាចមានដល់​ទៅ​ ៣ម៉ូដែល
Posted On 09 មិនា, 2017 22:07, in   Phone  

នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន Apple ត្រូវ​សាធារណជន​រំពឹង​ថា នឹង​សម្ពោធ​ទូរស័ព្ទ​ទំនើប iPhone 8 ​ម្ដង ៣ម៉ូដែល ដោយសារ​ក្រុមហ៊ុន​បន្ថែម​ជម្រើស​ប្រភេទ​អេក្រង់​ថ្មី​ OLED។ ម៉ូដែល​ថ្មី​ខុស​គ្នា​មួយ​ក្នុង​ចំណោម ៣ម៉ូដែល គឺ​នឹង​មាន​ទំហំ​អេក្រង់ ៥,៨អ៊ីញ ដែល​នឹង​ប្រើ​អេក្រង់ OLED ផលិត​ដោយ​ក្រុមហ៊ុន Samsung។

Sony ចេញម៉ូដែលទូរស័ព្ទថ្មីចំនួនពីរ
Sony ចេញម៉ូដែលទូរស័ព្ទថ្មីចំនួនពីរ
Posted On 28 កុម្ភះ, 2017 11:45, in   Phone  

នៅ​ក្នុង​សមាជ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត MWC 2017 ​នេះ មាន​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​បាន​កំពុង​តាំង​បង្ហាញ​សមិទ្ធផល​ដែល​ជា​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​របស់​ខ្លួន ហើយ Sony ក៏​កំពុង​បង្អួត​កំពូល​ស្មាតហ្វូន​ចំនួន ២ម៉ូដែល​នឹង​គេ​ដែរ។ ស្មាតហ្វូន​ថ្មី​ទាំង​ពីរ​ម៉ូដែល​នោះ​មាន​ម៉ូដែល Xperia XA1 និង Xperia XA1 Ultra។

Nokia 3310 ស៊េរី​ថ្មីចេញជាផ្លូវការ
Nokia 3310 ស៊េរី​ថ្មីចេញជាផ្លូវការ
Posted On 27 កុម្ភះ, 2017 23:03, in   Phone  

នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2017 នេះ Nokia បាន​បង្ហាញ​សមិទ្ធផល​ចេញ​ថ្មី​ក្នុងនោះមាន Nokia 3310 ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​រចនា​ថ្មី​ប្លែក អេក្រង់​កូល័រ និង​មាន​បំពាក់​កាមេរ៉ា​ថែមទៀត។​​ចំពោះ​រចនាបថ​មើល​ពី​ក្រៅ 3310 ស៊េរី​ឆ្នាំ២០១៧ គឺ​មាន​រូបរាង​ប្រហាក់ប្រហែល​នឹង 3310 ​ស/ខ្មៅ

​iPhone 8 ​អាច​នឹង​មាន​ Iris Scanner
​iPhone 8 ​អាច​នឹង​មាន​ Iris Scanner
Posted On 21 កុម្ភះ, 2017 21:47, in   Phone  

មាន​សេចក្ដី​រាយការណ៍​ថ្មី​មក​ថា iPhone ស៊េរី​ថ្មី ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ នឹង​មាន​ការ​ឌីហ្សាញ​រួបរាង​ថ្មី​ប្លែក ទំនើប ពិសេស​គឺ​នឹង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ។ ជាក់ស្ដែង​ក្នុង​របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា iPhone 8 ទំនង​អាច​បំពាក់​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក Iris Scanner ​ដូច​ធ្លាប់​មាន​នៅ​លើ Galaxy Note 7 កន្លង​ទៅ។

ឮ​ថា​​​Nokiaនឹង​ចេញ​ម៉ូដែល​​​ 3310 ថ្មី
ឮ​ថា​​​Nokiaនឹង​ចេញ​ម៉ូដែល​​​ 3310 ថ្មី
Posted On 18 កុម្ភះ, 2017 21:36, in   Phone  

ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​​នៅ​ចាំ​មិន​ភ្លេច​ទេ​ នូវ​ទូរស័ព្ទ​ម៉ូដែល​ដ៏​ពេញ​និយម​​កាល​ពី​​ជាង​១០​​ឆ្នាំ​មុន​​មួយ​នេះ។ ​ដំណឹង​លេចឮ​ពី​ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ ក្រុមហ៊ុន​ Nokia គ្រោង​ចេញ​ម៉ូដែល​នេះ​ម្ដង​ទៀត។

 
Yoga A12 ​ជា Tablet 2-in-1 ​តម្លៃ​តែ ២៩៩ដុល្លារ
Yoga A12 ​ជា Tablet 2-in-1 ​តម្លៃ​តែ ២៩៩ដុល្លារ
Posted On 08 កុម្ភះ, 2017 10:54, in   Phone  

ថ្មីៗ​នេះ ក្រុមហ៊ុន Lenovo ​ហាក់​ជក់​ចិត្ត​ជាមួយ​ការ​សម្រិតសម្រាំង​ឧបករណ៍​អេឡិចត្រូនិក​ទាំង Laptop និង Tablet ត្រកូល Yoga ដែល Keyboard របស់​វា​មាន​លក្ខណៈ​ពិសេស​អាច​បត់ ៣៦០ដឺក្រេ។


ទំព័រមុន | |

ទំព័រ 1 របស់ 4
កំណត់ត្រាសរុប :55